តំណាង អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​/​ខេត្តសៀមរាប នាំ​អំណោយ​មនុស្ស​ធ​ម៍ ទៅ​ប្រគល់ជូន​គ្រួសារ ដែល​រងគ្រោះ​ដោយ អគ្គីភ័យ​ឆេះ​ផ្ទះ កាល​ពី​ម្សិលមិញ​

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក នួន ពុទ្ធា​រ៉ា តំណាងអោយ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា និង​ជា​អភិបាល​ក្រុង​សៀមរាប រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​អំណោយ​មនុស្ស​ធ​ម៍ របស់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​សៀមរាប និង សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទៅ​ប្រគល់ជូន​ក្រុម គ្រួសារ​លោក ស៊ិន វឌ្ឍនា អាយុ​៣៧​ឆ្នាំ ដែល​រងគ្រោះ​ដោយ អគ្គីភ័យ ឆេះ​ផ្ទះ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​អំណោយ​សប្បុរស​ធ​ម៍ ដែល​នាំ​ទៅ​ប្រគល់ជូន រួមមាន
-​អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​
​អង្ករ​ចំនួន​២៥​គីឡូក្រាម​/​មុង​ចំនួន​១/​ភួយ​ចំនួន​១/​សារុង​ចំនួន​១ /​ក្រមា​ចំនួន​១/​កន្ទេល​ចំនួន​១/​សង្ក​សី​ចំនួន​១០​សន្លឹក​/​ធុង​ទឹក​ចំនួន​២/​ឆ្នាំង​ចំនួន​១/​ចាន​ចំនួន​៥/​ស្លាបព្រា​ចំនួន​៥/​ថវិកា​ចំនួន​១០០ ០០០​រៀល​
-​អំណោយ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​សៀមរាប រួមមាន អង្ករ​ចំនួន​៥០​គ​.​ក មី​២​កេះ ទឹកត្រី​ចំនួន​១​យួរ ទឹក​ស៊ី​អ៉ីវ​ចំនួន​១​យួរ ទឹកបរិសុទ្ធ​ចំនួន​២​យួរ ថវិកា​ចំនួន​២០០ ០០០​រៀល ។​

​ជាមួយគ្នានេះ លោក​អភិបាលក្រុង​សៀមរាប​ក៏​បាន​ឧបត្ថម្ថ​ថវិការ​ចំនួន​២០០ ០០០​រៀល ដែល​ជា​ថវិកា​ររ​ផ្ទាល់ខ្លួន របស់​លោក​អភិបាល ជូន​ដល់​គ្រួសារ​រងគ្រោះ ផងដែរ ។​

​ក្នុងនាម​តំណាង អោយ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​/​ខេត្តសៀមរាប និង​ជា​អភិបាល​ក្រុង​សៀមរាប លោក​នួន ពុទ្ធា​រ៉ា បាន​ចូលរួម​សោកស្តាយ ជាមួយ​ក្រុម​គ្រួសារ​រង​គ្រោះ និង​បាន​ធ្វើការ អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយ​បង្កើន​ការ​ប្រុងប្រយត្ន័​ខ្ពស់ ចំពោះ​ករណី​គ្រោះ​អគ្គីភ័យ​។​

​ជាមួយគ្នានេះ​លោក​អភិបាល​ក្រុង​សៀមរាប ក៏​បាន​ណែនាំ​ឲ្យ អាជ្ញាធរ​មូលដ្ឋាន នៅ​តាម​ភូមិ សង្កាត់ ទូ​ទាំង​ក្រុង​សៀមរាប បង្កើន​សកម្មភាព​អប់រំ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ បន្ថែមទៀត អំពី​ការត្រៀម​វិធានការ បង្ការ​ទប់ស្កាត់​កុំ អោយ​រង​គ្រោះ ពី​គ្រោះ​អគ្គិភ័យ​ផងដែរ​។​