ឃាត់ខ្លួន​មនុស្ស​៧​នាក់​រួម​និង​គ្រឿងញៀន​ជាច្រើន​កញ្ចប់​

​កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៩​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ជាច្រើន​កញ្ចប់​។​

​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ​ទន់ សុ​ភក្ត្រ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ២.​ឈ្មោះ​ផូ សំ​ផៅ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ៣.​ឈ្មោះ​ឡុង តារា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ។​៤.​ឈ្មោះ​គី តារា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​៥.​ឈ្មោះ​ហែម ហ​ត្ថា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​៦.​ឈ្មោះ​សឹង ជ្រាន់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​,៧.​ឈ្មោះ​មាស​វណ្ណ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប ។​

​មន្ត្រី​នគរបាល​ដដែល​បាន​បន្តថា​ក្រោយ​ទទួល​ព័ត៌់មានពី​ប្រភព​សម្ងា​ត់ នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គរជ័យ​បាន​ចុះ​ដល់​លំនៅស្ថាន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ស្មោង ឃុំ​សំឡាញ ស្រុក​អង្គរជ័យ រួច​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច​ដែល​គេ​លាក់ទុក​។​តាមរយៈ​វត្ថុតាង​នេះ​សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​តែ​ម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំ​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕