​លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត ដឹកនាំ​គណៈប្រតិភូ​ខេត្ត ចូលរួម​ជូនពរ​ថ្នាក់ដឹកនាំ​ខេត្ត​គៀង​យ៉ាង ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ វៀតណាម នៅ​ខេត្ត​គៀន​យ៉ាង​

(​ខេត្ត​កំពត​)៖ នៅ​ថ្ងៃ​អង្គារ៍ ២​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាលខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្តកំពត ចូលរួម​ជូនពរ​ថ្នាក់ដឹកនាំ​ខេត្ត​គៀង​យ៉ាង ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​វៀតណាម នៅ​ខេត្ត​គៀន​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព និង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​វៀតណាម ឆ្នាំ​២០១៩ នេះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ប្រសិទ្ធិ​ពរ បវរ​មហាប្រសើរ​ជូន លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​គៀន​យ៉ាង លោក លោកស្រី កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​ខេត្ត​គៀន​យ៉ាង​ទាំងអស់ សូម​ទទួលបាន​សុខភាព​ល្អ និង​ជ័យជម្នះ​គ្រប់​ភារកិច្ច​ដែល​បក្ស និង​រដ្ឋ​ប្រគល់​ជូន និង​សូមឲ្យ​ចំណងមិត្តភាព សាមគ្គីភាព ជា​បងប្អូន ស្ថិតស្ថេរ​ជា​អមតៈ​។​

​សូមជម្រាបថា អំឡុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ម្តងៗ អាជ្ញាធរ​នៃ​ខេត្ត​ជាប់​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​វៀតណាម​)​តែងតែ​មាន​ប្រពៃណី​យ៉ាង​ផូរផង់ គឺ​ការអបអរសាទរ សួរសុខទុក្ខ និង​ជូនពរ​គ្នា​ទៅវិញទៅមក​។​នេះ​ជា​ប្រពៃណី​ទ​ណ​នៀម​ទម្លាប់​ដ៏​យូរលង់​ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត​៕