លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ១​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ ដើម្បី​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ដែល​អញ្ជើញ​ជា​អតិ​ប​តី​ដ៏​ខ្បង់​ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​កំពត​។

​កិច្ចប្រជុំ​នេះ ក៏​មាន​សមាសភាព​ញ្ចើ​ញ​ចូលរួម​មាន​៖ គណ​អភិបាលខេត្ត នាយក នាយករង​សាលា​ខេត្ត អភិបាល​នៃ​គណ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ ប្រធាន អនុប្រធាន ការិយាល័យ​ចំណុះ​សាលាខេត្ត សរុប​ចំនួន ៩៣​រូប​។

​ក្នុង​កិច្ចប្រជុំ​នា​រសៀល​នេះ ក៏​បាន​ផ្តោត​លើ​ការងារ​សំខាន់ៗ ក្នុង​ការបែងចែក​ដើម្បី​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជូន​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស គឺ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ពូ​ចិន ក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខនេះ​៕