Latest :

Latest

ព័ត៌មានជាតិ

  • សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បន្ដ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​២,៦៧៤​គ្រួសារ នៅ​ក្រុង​ប៉ៃលិន​

    ប៉ៃលិន ៖ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បន្ដ​ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចាស់​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ កុមារកំព្រា ជនពិការ ចំនួន ២,៦៧៤​គ្រួសារ ដែល​មកពី​៤៥​ភូមិ ក្នុង​ឃុំ​ចំនួន​៤ នៃ​ក្រុង​ប៉ៃលិន ខេត្ដ​ប៉ៃលិន​។ កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិ​តាម​រ៉ៅ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន​។​ ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​ផងដែរ នៅ​ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន និង​បាន​ចែក​នូវ​អំណោយ​មនុស្សធម៌ ក្នុង​គ្រួសារ​នី​មួយៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នានេះ ក៏​ទទួលបាន ក្រណាត់ស​១​ដុំ និង​ថវិកា​១​ម៉ឺន​រៀល ជា​អំណោយ​របស់​សម្តេច​តេជោ […]

ព័ត៌មានអន្តរជាតិ

ព័ត៌មានផ្សេងៗ

កម្រងរូបភាពចំរុះ